ក្រុមហ៊ុន HGST ថ្មីៗនេះបានបង្ហាញ ឌីសផ្ទុកទិន្នន័យមួយដោយប្រើសារធាតុឧស្ម័នអេល្យូមពិសេស ឈានដល់ជំនាន់ទី ៤ ហើយ ។ វាមានទំហំ ១២ តេរ៉ាបៃឯណោះក្នុងទំហំឌីសខ្នាត ៣,៥ អ៊ីង។ ទំហំឌីសផ្ទុកទិន្នន័យនេះមានល្បឿនលឿន ប្រើថាមពលតិចអាចផ្ទុកទិន្នន័យបានច្រើន ។
ឌីសទិន្នន័យនេះគេបានបិទផ្ជិតដោយបង្កប់នូវឧស្ម័នអេល្យូម អាចឱ្យឌីសវិលក្នុងល្បឿនមួយកាត់បន្ថយការប្រើប្រាស់ថាមពលភ្លើង និង មានប្រសិទ្ធភាពជាងជំនាន់មុនៗ ។ ចំពោះឌីសទិន្នន័យជំនាន់មុនៗវិញ ត្រូវបានផលិតឡើងដោយបច្ចេកវិជ្ជារក្សាទិន្នន័យបែបបន្ទះម៉ាញ៉េទិច (SMR) ដែលត្រូវបានគេរចនាឡើង ដើម្បីធ្វើឱ្យដង់ស៊ីតេឌីសផ្ទុកទិន្នន័យរង្វិលជុំបាននឹងល្អ ។
ចំពោះឌីសទិន្នន័យថ្មីឈ្មោះថា Ultrastar He12 នេះមានទំហំ ២ ប្រភេទគឺ 12 GB/s SAS និង ទំហំ 6 GB/s SATA ដែលមានប្រសិទ្ធភាពផ្ទុកទិន្ន័យប្រសើរជាងមុន ។ វាមានអាយុកាលចុះខ្សោយសមត្ថភាពបន្តិចនៅពេលប្រើបានរយៈពេល ២,៥ លានម៉ោង គឺមានចំនួនកន្លះលានម៉ោងច្រើនជាងជំនាន់មុនៗ ។
ក្រុមហ៊ុន HGST ដែលជាក្រុមហ៊ុនមេរបស់ Western Digital ឱ្យដឹងថា ឌីសផ្ទុកទិន្នន័យ Ultrastar Hel12 នេះចាប់ផ្តើមទទួលការបញ្ជាទិញហើយ តែមិនទាន់បង្ហើបឱ្យដឹងពីតម្លៃច្បាស់នៅឡើយ ៕




No comments:
Post a Comment